Stress Tips

Dec 18, 2017

បញ្ហាក្នុងជីវិតអាស្រ័យលោភៈ

·   0

              ​​​​​​​ចំណង់​លោភៈ បាន​នាំ​ជីវិត​ចូល​ទៅ​រក​បញ្ហា​រាប់​មិន​អស់ រវល់​តែ​ដោះ​ស្រាយ​បញ្ហា​ដែល​លោភៈ​ខ្លួន​ឯង​បាន​សាង​ឡើង មិន​ចេះ​ចប់ មិន​ចេះ​ហើយ ទាំង​លោភៈ​នេះ​ទៀត​សោត បាន​សាង​កម្ម ដែល​ជា​ពូជ​នៃ​ភព​ថ្មី កាល​ដែល​ភព​ថ្មី​កើត​ហើយ ត្រូវ​បាន​ជរា និង​មរណៈ កម្ចាត់​ចោល​អស់ ត្រូវ​សាង​ថ្មី​ទៀត នេះ​ជា​អំពើ​ខាត​ទុន ប្រកប​ដោយ​ភាព​ល្ងង់​ខ្លៅ របស់​យើង​ខ្លួន​ឯង ។

ដើម្បី​ការ​មិន​ចាប់​ប្រកាន់​អ្វី​ៗ​ទៅ​បាន ត្រូវ​ហ្វឹក​ហាត់​ដក​ចិត្ត​ចេញ​អំពី​របស់​ដែល​ប្រែ​ប្រួល ដូច​ជា​ការ​ដកចិត្ត​ចេញ​អំពី​មនុស្ស​ដែល​មិន​ស្មោះ​ត្រង់ ដូច្នោះ​ឯង ។ ព្រះពុទ្ធអង្គ​ទ្រង់​ត្រាស់​ថា របស់​ណា មិន​ទៀង របស់​នោះ ជា​ទុក្ខ របស់​ណា​ដែល​ជា​ទុក្ខ មាន​ការ​ប្រែ​ប្រួល​ជា​ធម្មតា ត្រូវ​ឃើញ​ថា នោះ​មិន​មែន​ជា​របស់​យើង​ឡើយ ។ កាល​ដែល​វិបស្សនា​ឃើញ​ថា របស់​ណា មិន​មែន​ជា​របស់​យើង ក៏​មិន​ចាប់​យក​នូវ​របស់​នោះ​ដោយ​សេចក្ដី​ប្រកាន់​មាំ​ឡើយ នេះ​ឯង បដិបទា​ជាទី​សប្បាយ ។

ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ

Subscribe to this Blog via Email :