Stress Tips

Dec 18, 2017

និព្វានំ បរមំ សុខំ

·   0

ដែល​បាន​ពោល​ថា ព្រះនិព្វាន​ជា​បរមសុខ គឺ​ត្រូវ​តែ​ជា​សុខ​របស់​អ្នក​ដែល​បាន​សម្រេច​នូវ​ព្រះនិព្វាន​នោះ​ឯង ពី​ព្រោះ​សត្វ​លោក​មាន​ទុក្ខ បាន​ដល់​សង្សារ​ទុក្ខ លុះ​ដល់​មាន​អរិយមគ្គ កាត់​នូវ​តណ្ហា ក៏​ជា​ការ​កាត់​នូវ​សង្សារ​ទុក្ខ ទើប​បាន​ពោល​ថា ព្រះអរិយ​បុគ្គល​នោះ​ៗ បាន​នូវ​បរមសុខ រួច​ផុត​ចាក​ទុក្ខ តាម​ដូច​ព្រះពុទ្ធ​ដីកា​ក្នុង​នាគ​វគ្គ ព្រះគាថា​ធម្មបទ​ថា សព្វស្ស  ទុក្ខស្ស  សុខំ  បហានំ  ការ​លះ​បង់​នូវ​ទុក្ខ​ទាំង​ពួង គឺ​ជា​សុខ ។ នៅ​ក្នុង​សេចក្ដី​នេះ បើ​ពោល​ដោយ​បរមត្ថកថា គឺ ទុក្ខ​និង​ការ​រលត់​ទុក្ខ តែ​បើ​សម្មតិ​កថា​វិញ គឺ​សត្វ​លោក​មាន​ទុក្ខ និង​សត្វ​លោក​បាន​រួច​ផុត​ចាក​ទុក្ខ​ដល់​នូវ​ព្រះនិព្វាន ។

ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ

Subscribe to this Blog via Email :