Stress Tips

Dec 18, 2017

លោកនៃការរស់នៅ

·   0

អារម្មណ៍​របស់​ចិត្ត គឺ​ជា​លោក​នៃ​ការ​រស់​នៅ ឯ​ចំណែក​ចិត្ត​ដឹង​អារម្មណ៍ គឺ​ជា​ការ​រស់​នៅ​ក្នុង​លោក ។ បើ​ចិត្ត​មាន​សភាព​យ៉ាង​ណា ៗ លោក​នៃការ​រស់​នៅ គឺ​ទៅ​ជា​យ៉ាង​នោះ​ឯង គឺ​ថា បើ​ចិត្ត​ជា​លោភៈ លោក​នៃ​ការ​រស់​នៅ​រមែង​ខ្វះ​​ខាត រហេម​រហាម ដូច​ឋាន​ប្រេត បើ​ចិត្ត​ជា​ទោសៈ លោក​នៃ​ការ​រស់​នៅ មាន​ការ​ក្ដៅ​ក្រហាយ ដូច​ឋាននរក បើ​ចិត្ត​ជា​មោហៈ លោក​នៃ​ការ​រស់​នៅ មាន​សភាព​មមិង​មមាំង ដូច​ភូមិតិរច្ឆាន តែ​បើ​ចិត្ត​មាន​ទាន​សីល​វិញ លោក​នៃ​ការ​រស់​នៅ​ទៅ​ជា​មាន​សភាព​រីករាយ ស្រស់​ស្រាយ ដូច​ជា​ឋានសួគ៌ា ហើយ​បើ​ចិត្ត​មាន​ភាវនា លោក​នៃ​ការ​រស់​នៅ រមែង​ស្ងប់​ត្រជាក់ ដូច​រស់​នៅ​ក្នុង​ព្រហ្មលោក បើ​ចិត្ត​មាន​វិបស្សនា​ពិត​ប្រាកដ​នោះ លោក​នៃ​ការ​រស់​នៅ​មាន​សភាព​ជា​ឥស្សរៈ មិន​មាន​កង្វល់ មិន​មាន​ការ​ហួងហែង ជា​ការ​រស់​នៅ​ក្នុង​លោក​នៃ​ព្រះអរិយៈ រហូត​ដល់​មាន​ផល​សមាបត្តិ បាន​រស់​នៅ​ពិត​ៗ​ក្នុង​អារម្មណ៍​ដែល​ជា​ព្រះនិព្វាន ដូច្នេះ លោក​នៃ​ការ​រស់​នៅ គឺ​យើង​សាង​ដោយ​ខ្លួន​ឯង មិន​អាច​នាំ​អ្នក​ដទៃ ឲ្យ​មក​រស់​នៅ​ជា​មួយ​បាន​ឡើយ គឺ​ថា​បើ​យើង​ប្រាថ្នា​ចង់​រស់​នៅ​ក្នុង​លោក​ណា យើង​គប្បី​សាង​លោក​នោះ រស់​នៅ​ដោយ​ខ្លួន​ឯង​ក្នុង​បច្ចុប្បន្ន ដោយ​ប្រការ​ដូច្នេះ ។
 
 
 
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ

Subscribe to this Blog via Email :