Stress Tips

Dec 18, 2017

ស្រឡាញ់ពិតប្រាកដ

·   0


               វត្ថុ​កាម​ក្ដី ស្នេហា​ក្ដី មិន​មែន​លំបាក​ក្នុង​ការ​បាន​មក​នោះ​ទេ ប៉ុន្តែ​វា​មិន​ងាយ​នឹង​រក្សា ណា​មួយ​មិន​ចេះ​គ្រប់ ទាំង​ដែល​មាន​សេចក្ដី​ត្រេកអរ​តិច តែ​មាន​ទុក្ខ​ច្រើន មាន​សេចក្ដី​ចង្អៀត​ចង្អល់​ចិត្ត​ច្រើន រវល់​ច្រើន​ឥត​ប្រយោជន៍ ។ សេចក្ដី​ស្រឡាញ់​ពិត​ប្រាកដ​ក្នុង​ព្រះពុទ្ធសាសនា គឺ​សេចក្ដី​ជ្រះថ្លា មេត្តា ករុណា ប្រាថ្នា​ឱ្យ​អ្នក​ដទៃ​ដែល​យើង​ស្រឡាញ់​នោះ បាន​ល្អ មាន​សេចក្ដី​សុខ​ក្នុង​ព្រះធម៌ និង​រួច​ផុត​ចាក​ទុក្ខ​អំពី​វដ្ដ​សង្សារ ។ ត្រូវ​ប្រយ័ត្ន សកម្មភាព​នៃ​សេចក្ដី​ស្រឡាញ់​ខុស​ទំនង ក្លាយ​ទៅ​ជា​ការ​បៀតបៀន​ទាំង​ខ្លួន​ឯង ទាំង​អ្នក​ដែល​យើង​ស្រឡាញ់ ទាំង​អ្នក​ដែល​ស្រឡាញ់​យើង​ច្រើន​ទៀត​ផង ។

ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ

Subscribe to this Blog via Email :