Stress Tips

Dec 18, 2017

ស្រឡាញ់សុខ ឬស្រឡាញ់ទុក្ខ

·   0

សុខ​ទុក្ខ​ផ្លូវ​ចិត្ត ប្រព្រឹត្ត​ទៅ​តាម​គំនិត គឺ​គិត​ត្រូវ​កើត​សុខ បើ​គិត​ខុស​កើត​ទុក្ខ ដូច្នេះ​ហើយ ទើប​បាន​ចេះ​តែ​រំលឹក​គ្នា​ថា ខំ​ស្ដាប់​ធម៌ រៀន​ធម៌​ឱ្យ​ទូលំ​ទូលាយ ដើម្បី​បាន​ឆ្លាត​ក្នុង​គំនិត ។ សេចក្ដី​ទុក្ខ​ក្នុង​ចិត្ត​វា​មិន​ចេះ​តែ​តោង​យើង​ជាប់​ទៅ​នោះ​ទេ មក​ពី​យើង​ទេ​តើ​ដែល​ចេះ​តែ​ទូល​រែក​សេចក្ដី​ទុក្ខ​ដោយ​គំនិត​ល្ងង់​ខ្លៅ​ខ្លួន​ឯង ចំណែក​សេចក្ដី​សុខ​វិញ ក៏​មិន​ចេះ​រត់​ចេញ​ពី​ចិត្ត​យើង​ដែរ តែ​មក​អំពី​យើង មិន​ចេះ​ថ្នម មិន​ចេះ​ថែរក្សា​ទុក​ក្នុង​ចិត្ត​ឱ្យ​បាន​ល្អ បណ្តោយ​ឱ្យ សេចក្ដី​ទុក្ខ​មក​នៅជំនួស របៀប​ដូច​ស្រឡាញ់​ទុក្ខ ស្អប់​សុខ​អ៊Íចឹង ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣

ដោយ៥០០០ឆ្នាំ

Subscribe to this Blog via Email :